ads

Wednesday, December 28, 2016

វិធីធ្វើម្ហូប៖ ទាខ្វៃ ខ្ចប់ ជប៉ុន

គ្រឿងផ្សំ  -សាច់​ទាខ្វៃ​ជាប់​ស្បែក  ២ខាំ -សម្បក​ខ្ចប់​ចាយ៉ ១ដុំ -ទឹក​សៀង​ខាប់ ១ចាន -ត្រសក់  ២ផ្លែ -គល់​ស្លឹក​ខ្ទឹម ១ខាំ -ទឹក​ឃ្មុំ ១ស្ល... thumbnail 1 summary

គ្រឿងផ្សំ 

-សាច់​ទាខ្វៃ​ជាប់​ស្បែក  ២ខាំ
-សម្បក​ខ្ចប់​ចាយ៉ ១ដុំ
-ទឹក​សៀង​ខាប់ ១ចាន
-ត្រសក់  ២ផ្លែ
-គល់​ស្លឹក​ខ្ទឹម ១ខាំ
-ទឹក​ឃ្មុំ ១ស្លាបព្រា

វិធីចម្អិន

ដំបូង​ ​យក​សម្បក​ខ្ចប់​ចាយ៉ ឬ​ សម្បក​នំ​សាំង​ប៉ពា ទៅ​ចំហុយ​ប្រមាណ​ជា ​២ ទៅ ៣​នាទី​ រួច
​រៀប​ដាក់​ ក្នុង​ចាន​​។ បន្ទាប់​មក​ ហាន់​សាច់​ទាខ្វៃ ​ ជ្រើសរើស​យកសាច់​ជាប់ស្បែក  តម្រៀប
​នៅ​លើ​ចាន។
ចំណែក ​ត្រសក់​ ត្រូវ​ខ្វេះ​ យក​គ្រាប់​ចេញ រួច​ហាន់​ជា​ចំណិត​តូចៗ ​វែងៗ ​ប្រមាណ​ជា​៣​ថ្នាំង
​ដៃ។ គល់​ខ្ទឹម ​ត្រូវ​ជ្រើសរើស​យក ​ដើម​ដែល​ធំ   រួច​ហាន់​ឱ្យ  មាន​ប្រវែង ​ ដូចគ្នា​នឹង​ចំណិត​
ត្រសក់​ដែរ។
យក​ទឹក​សៀង​ខាប់ ​​​លាយ​ ជា​មួយ​ទឹក​ឃ្មុំ​បន្តិច ​ដើម្បី​ឱ្យមានរស់ជាតិឆ្ងាញ់ពិសា ចុងក្រោយ
​ខ្ចប់​សាច់​ទាខ្វៃ ​ លាយ​ជាមួយ​ត្រសក់ និង ​គល់​ស្លឹក​ខ្ទឹម  ចម្អិន  រយៈពេល ១០នាទី  ជាការ
ស្រេច៕


ប្រភព៖ Cooking Cambodian

No comments

Post a Comment