ads

Wednesday, December 28, 2016

វិធីធ្វើម្ហូប៖ ខម៉ាំ ឈ្ងុយឆ្ងាញ់

ខម៉ាំ​ជា​ម្ហូប​មួយ​ប្រភេទ​ដែល​ប្រិយមិត្ត​ភាគ​ច្រើន​យល់​ថា​ប្លែក ព្រោះ​មិន​សូវ​ដែល​បាន​លឺ​ នឹង​មិន​ដែល​សាក​ភ្លក់​រស់​ជាតិ​ពី​មុន​មក។ ប៉ុន្ត... thumbnail 1 summary
ខម៉ាំ​ជា​ម្ហូប​មួយ​ប្រភេទ​ដែល​ប្រិយមិត្ត​ភាគ​ច្រើន​យល់​ថា​ប្លែក ព្រោះ​មិន​សូវ​ដែល​បាន​លឺ​ នឹង​មិន​ដែល​សាក​ភ្លក់​រស់​ជាតិ​ពី​មុន​មក។ ប៉ុន្តែ​​ថ្ងៃនេះ​ វេបសាយកសិករ នឹង​ធ្វើកា​របង្ហាញ​ពីវិធី​ធ្វើ​ឲ្យ​ប្រិយមិត្ត​បាន​ស្គាល់​គ្រប់ៗគ្នា។

គ្រឿងផ្សំ
ត្រីពោ ៤០០ក្រាមកាត់ជាកង់ៗ
សាច់ជ្រូក៣ជាន់ ៣០០ក្រាមហាន់ឲ្យតូចល្មម
ម៉ាំត្រីរស់ចិញ្ច្រាំ ១ស្លាបព្រាបាយកន្លះ
ខ្ទឹមស ៤កំពឹសចិញ្ច្រាំ
ស្ករត្នោត កន្លះស្លាបព្រាបាយ
ប៊ីចេង ១ស្លាបព្រាកាហ្វេ
ត្រប់វែង ១ផ្លែកាត់ប្រវែង៣ថ្នាំងដៃ
ប្រេងឆា ៣ស្លាបព្រាបាយ
ជី និងបន្លែ គ្រប់មុខ (ញ៉ាំផ្ទាប់) ជីអង្កាមស្បៃរឿងផ្កាស្នោព្រលិតដើមចេក ហាន់ ឬបេះឲ្យស្អាត អាចថែមបន្លែបានដូចទៅនិងនំបញ្ចុកដែរ

វិធីធ្វើ
១. ដំបូងដាក់ប្រេងឆាចូលក្នុងឆ្នាំង ពេកក្តៅដាក់ខ្ទឹមសចូលឆាឲ្យឈ្ងុយដាក់ម៉ាំឆាជាមួយ បន្ទាប់មកដាក់សាច់ជ្រូកបីជាន់កូរច្របល់បញ្ចូលគ្នាមួយភ្លេតសិន។
២. បន្ទាប់ពីនោះមកដាក់ស្ករត្នោត និងប៊ីចេងកូរបញ្ចូលគ្នាទាំងអស់គ្របទុកឲ្យពុះ។
៣. ពេលដែលពុះហើយកូរពីរទៅបីត្រប់ដាក់ត្រប់វែងចូលកូរបន្តិចទៀតបន្ថែមទឹកចូល (កុំឲ្យលិច) ទុកឲ្យត្រប់រាងទន់។
៤. ដាក់ត្រីចូលរួចហើយកូរថើរៗដើម្បីកុំឲ្យបែកសាច់ត្រីរួចហើយគ្របទុកឲ្យពុះភ្លក់មើលតាមការចូលចិត្តជាការស្រេច៕

No comments

Post a Comment