ប្រហែលគ្មាននរណាមិនស្គាល់សត្វទា ទេមើលទៅ។ ទាគឺជាសត្វបក្សីស្រុកមួយប្រភេទដែលអាចឲ្យមនុស្សចិញ្ចឹមបាននៅតាមគ្រួសារ ហើយទាក៏ជាសត្វដែលអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្ស ដូចជា សាច់ទា និងស៊ុតទាសម្រាប់បរិភោគផងដែរ។ សាច់ និងស៊ុតនេះក៏ត្រូវបានអាជីវករយកទៅលក់បានដែរ។ អ្នកខ្លះចិញ្ចឹមទាយកស៊ុត ហើយអ្នកខ្លះចិញ្ចឹមយកតែសាច់ តែក៏មានគ្រួសារមួយចំនួនចិញ្ចឹមយកទំាងសាច់ ទាំងស៊ុតដែរ។ ការចិញ្ចឹមទា គ្រួសារខ្លះទទួលបានជោគជ័យ ហើយគ្រួសារខ្លះទៀតបានត្អូញត្អែរពីផលពិបាកនៃការចិញ្ចឹម ព្រោះតែសត្វទាចូលចិត្តរស់នៅកន្លែងមិនសូវស្អាត និងមានជំងឺច្រើន។ តែយ៉ាងនេះក្ដី អ្នកជំនាញផ្នែកចិញ្ចឹមទាបានបញ្ជាក់ថា ការចិញ្ចឹមទាត្រូវតែចិញ្ចឹមតាមបែបវិទ្យាសាស្រ្តទើបបានផលល្អ ទោះជាចិញ្ចឹមទាតាមលក្ខណៈគ្រួសារក៏ដោយ។
ការចិញ្ចឹមទាតាមលក្ខណៈគ្រួសារនៅពេលបច្ចុប្បន្ននេះ ភាគច្រើនប្រជាកសិករនាំគ្នាចិញ្ចឹមតៗគ្នា ដោយមិនបានគិតពីផលប៉ះពាល់ឡើយ។ ផលប៉ះពាល់ដែលទារបស់លោកអ្នកអាចជួបបញ្ហាជំងឺ ឬឱ្យចំណីមិនល្មមតាមការឃ្លានរបស់ទា ធ្វើឱ្យសត្វទារបស់លោកអ្នកមិនធំធាត់តាមអ្វីដែលលោកអ្នកចង់បាន។ ដូច្នេះការចិញ្ចឹមទាត្រូវការមនុស្សយកចិត្តទុកដាក់ខ្លាំងជាទីបំផុតទើបទា ផ្តល់ប្រយោជន៍ ឲ្យបានតាមការចង់បានរបស់លោកអ្នក។ ពេលនេះទស្សនាវដ្ដីពេញចិត្តសូមណែនាំលោកអ្នកនូវរបៀបចិញ្ចឹមទា ដែលគួរតែប្រត្តិបត្តិទៅតាមដំណាក់កាលនៃការចិញ្ចឹម និងការថែទាំ៖
១) ជាដំបូងគួរត្រូវជ្រើសរើសពូជទា៖ អ្នកចិញ្ចឹមគួរជ្រើសរើសកូនទាដែលមានឆ្អឹងរឹងមំា ហើយដងខ្លួនកូនទានោះមានរាងចតុកោណស្មើ។ តែប្រសិនបើលោកអ្នកចង់យកមេទាមកចិញ្ចឹម គួរជ្រើសរើស ទាណាដែលមានឆ្អឹងនៅគុម្ពកន្ទុយ រន្ធគូថត្រូវឃ្លាតឆ្ងាយពីគ្នា ចំណែកឯ ទាបា វិញត្រូវរើសយកទាដែលមានឆ្អឹងនៅជិតៗគ្នា ។
២) បន្ទាប់មកជាការសង់ទ្រុងទា៖ ការសង់ទ្រុងទាត្រូវធ្វើឡើងនៅតាមបណ្តោយថ្ងៃ ។ បណ្តោយទ្រុងគួរមានទំហំ១០ម៉ែត្រ និងទទឹង ៤ម៉ែត្រ ក្នុងចំណោមទា២៥០ ទៅ ៥០០ក្បាល។ ការធ្វើទ្រុងទាដែលមានទំហំបែបនេះ គឺជាការចិញ្ចឹមតាមលក្ខណៈគ្រួសារ។ ជុំវិញទ្រុងដែលសង់គួរតែយកស្បៃនីឡុងព័ទ្ធជុំវិញ ឬក៏អាចយកសំណាញ់ដែកព័ទ្ធតែម្ដងជាការប្រសើរ ដើម្បីការពារសត្វផ្សេងៗមកយាយីជីវិតសត្វទាលោកអ្នក ឬអាចឈានដល់ការចំលងមេរោគទៅទាលោកអ្នក។ រីឯដំបូលទ្រុងទាវិញ លោកអ្នកគួរតែប្រក់ស្លឹកធ្វើពីស្បូវ ជៀសវាងយកដែកមកប្រក់ ព្រោះវាអាចឡើងកំដៅនៅពេលរដូវក្តៅមកដល់។ កម្ពស់រោងទាដែលល្អគួរ ១.៥ម៉ែត្រ ទៅ២ម៉ែត្រ។ នៅក្នុងទ្រុងទាត្រូវក្រាលអង្កាមរស់ ឬមិនបាច់ក៏បានដែរ បើក្រាលវាចំណេញការធ្វើជីអង្កាមរស់ ដើម្បីយកទៅដាក់ស្រែ។
៣) ជំហានបន្ទាប់គឺ ការថែទាំកូនទា៖ កូនទាដែលញាស់បាន ១សប្តាហ៍ហើយ ត្រូវយកមេ E X M (ឈ្មោះថ្នាំពេទ្យការពារជំងឺសម្រាប់ទា) បញ្ច្រកកូនទាក្នុង១ក្បាល ១សេសេ។ ប៉ុន្តែគួរប្រុងប្រយ័ត្ន បើអាកាសធាតុប្រែប្រួលត្រជាក់ខ្លាំង លោកអ្នកជាម្ចាស់ទា ត្រូវយកក្អមមកចងព្យួរ ដុតធ្យូងដើម្បីរក្សាសីតុណ្ហភាព បើសិនជាស្ថិតនៅក្នុងរដូវប្រាំងវិញ លើផ្ទៃដែលកូនទារស់នៅ មិនចាំបាច់ក្រាលអង្កាមទេ ។ យកមេថ្នាំ E X M ១លីត្រ លាយជាមួយទឹកស្អាត ១០០០០លីត្រ អោយកូនទាផឹកជារៀងរាល់ថ្ងៃ (ទឹកស្អាត ១០លីត្រ លាយមេ E X M ១សេសេ)។ ចូរចងចាំថា ទឹកដែលលាយឲ្យកូនទាផឹកនេះមិន ត្រូវទុកឲ្យលើសពី ២៤ម៉ោងទេ បើទាផឹកមិនអស់ត្រូវជះចោល ហើយយើងចាប់ផ្ដើមលាយថ្មីឲ្យទាផឹកទៀត គឺកុំឲ្យដាច់ឲ្យសោះ ការធ្វើបែបនេះ ងាយស្រួលព្យាបាលជំងឺ និងមិនអាចឲ្យកូនទាផ្សេងឆ្លងជំងឺបាន។
គួរណាស់ ឧស្សាហ៍ ព្យាយាមសង្កេតមើលដំណើរសកម្មភាពទាទាំងឡាយនោះ បើឃើញថាទាណាមានការប្រែប្រួល ត្រូវចាប់មកបញ្ច្រកមេ E X M ចាប់ពី ១-៣សេសេ ចំពោះទា ១ក្បាល ហើយទុកឲ្យនៅដាច់ដោយឡែកពីហ្វូងទាដទៃ ជៀសវាងការឆ្លងរីករាលដាល។ បើសិនជាសះស្បើយហើយត្រូវបញ្ចូលក្នុងហ្វូងវិញ តែបើសិនជានៅមានបញ្ហាទៀតសូមយកទៅព្យាបាលនៅពេទ្យសត្វ។
នៅជុំវិញបរិវេណ ដែលទាតែងតែរស់នៅ គួរតែបាញ់ E X M បំផ្លាញបាក់តេរីអាក្រក់ ក្នុង១សប្តាហ៍ ១ទៅ២ដង ទោះជាត្រូវកូនទា ទាធំក៏មិនអីដែរ។ ការធ្វើបែបនេះបរិស្ថានរស់នៅរបស់ទាល្អ ទាជៀសផុតពីជំងឺផ្សេងៗ។
៤) នៅពេលទាមានជំងឺ៖ នៅពេលទាឈឺ គឺទានឹងទន់ជើង គេហៅថា ទាប៉ាប។ ត្រូវតែបញ្ច្រក E X M ១ក្បាល ៣សេសេ ក្នុង១ថ្ងៃ៣ដង បើមិនបាត់ទេនោះ ត្រូវបញ្ច្រកមេ អ៊ី អ៊ិក្ស អិម ១-២សេសេ។ ប៉ុន្តែប្រសិនបើនៅតែមិនទាន់មានប្រសិទ្ធិភាពទេ គួរតែយកសត្វទាទៅព្យាបាលនៅពេទ្យជំនាញ។ ជំងឺមួយទៀតដែលអ្នកចិញ្ចឹមទាច្រើនជួបប្រទះគឺជំងឺទាភ្នែកប្រហម។ ជំងឺនេះវិធីល្អដែលត្រូវសង្គ្រោះ គួរប្រើម្សៅសំរិទ្ធលាយជាមួយមេ អ៊ី អ៊ិក្ស អិម ជាមួយចំណីអាហារអោយទាស៊ី។
ការឲ្យចំណីទា
ដើម្បីឲ្យទាឆាប់ធំធាត់អ្នកចិញ្ចឹមទា គួរតែត្រៀមចំណីទុកសម្រាប់ឱ្យទាស៊ីជារៀងរាល់ថ្ងៃកុំឲ្យដាច់៖
- គួរកិនស្រូវ ហើយយកកន្ទក់ និងអង្កររួមគ្នា រូបមន្តផ្សំចំណីបង្គាប់ ថាយើងត្រូវមានកន្ទក់ និង ចុងអង្ករតែអត្រាកន្ទក់នោះត្រូវមានច្រើនជាងចុងអង្ករ ដូច្នេះដើម្បីឲ្យត្រឹមត្រូវតាមរូបមន្តផ្សំ គួរមានចុងអង្ករផ្សេង កន្ទក់ផ្សេងយកមកផ្សំគ្នា ដើម្បីធ្វើដូច្នេះបាន ត្រូវមានម៉ាស៊ីនកិនស្រូវតូចមួយ កិនឲ្យចេញជាអង្ករដោយលៃធ្វើយ៉ាងណាឲ្យវាខ្ទេចបែកជាបីបួនកំណាត់ ឬលើសនេះ តែនៅមើលឃើញកម្ទេចអង្ករផ្នែកដែលនៅសល់ យកវាមកលាយនៅជាមួយស្រូវ រួចបញ្ចូលក្នុងម៉ាស៊ីនវៃវាឲ្យម៉ដ្ឋល្អ ដោយប្រើតម្រង ( កញ្ច្រែង ) មានរន្ធតូចៗ ដើម្បីឲ្យវាកើតជាកន្ទក់លេខមួយ ដោយការធ្វើរបៀបនេះយើងមិនសូវខាតច្រើនទេ ព្រោះគ្មានអ្វីត្រូវបោះចោលឡើយ។
- បន្ថែមពីលើស្រូវ កសិករអាចយកពោតកិនបំបែកវាឲ្យនៅសល់ត្រឹមទំហំប៉ុនជើងធូប ឬធំជាងនេះ ដើម្បីកុំឲ្យមានការប្រឈមហានិភ័យខ្ពស់ គួរត្រាំពោតនោះក្នុងទឹកល្បាយអ៊ីអ៊ឹម ឲ្យបានចំនួន១ម៉ោងសិន (សម្រាប់ប្រើក្នុង១ថ្ងៃ) ដើម្បីកុំឲ្យវាហុយប៉ើងអស់ពេលកិន។ ចូរចាំថា បើកិនគឺកិនសម្រាប់តែមួយថ្ងៃៗ បានហើយ កុំទុកដល់ថ្ងៃស្អែក បើយើងចង់ទុកវាដល់ស្អែក ត្រូវដាក់ហាលវាឲ្យស្ងួតល្អជាមុនសិន ការពារបាក់តេរី។ ម្សៅពោតក្រហម កន្ទក់ និងចុងអង្ករ ជាប្រភពចំណីដ៏សំខាន់សម្រាប់ផ្តល់ប្រូតេអ៊ីនទា។ តែទាំងបីមុខខាងលើនេះ វាមិនគ្រប់គ្រាន់សម្រាប់សត្វទាទាំងទ្រុងៗឡើយ។ ចាំបាច់ត្រូវមានវត្ថុបំប៉នបន្ថែមផ្សេងទៀត ដើម្បីជួយឲ្យការលូតលាស់របស់សត្វត្រឹមត្រូវតាមអាយុកាលរបស់វា។
- ត្រីល្អិតក៏ជាប្រភេទអាហារបំប៉នដ៏សំខាន់របស់ទាផងដែរ។ បើជាត្រីប្រហុកត្រូវយកមកហាលថ្ងៃ សម្រាប់លាយជាមួយចំណី។ ត្រីក៏ជាប្រភេទអាហារប្រូតេអ៊ីនរបស់ទាដែរ ត្រូវលាយជាមួយចំណីក៏បានដែរ។ ល្អបំផុតគឺ លាយម្សៅត្រី១៥ទៅ២០ភាគរយក្នុងចំណី១០០គីឡូក្រាម។
- ខ្យង ងាវ លៀស ក៏ជាអាហារជំនួយរបស់សត្វទាដែរ វាផ្តល់កាល់ស្យូមបង្កើនការលូតឲ្យសំបកពងក្រាស់ ទាសំបូរពង ទាអាចពងញឹកញាប់។
-មួយមុខចុងក្រោយ អ្នកចិញ្ចឹមទាអាចលាយអំបិលក្នុងអត្រា២៥០ក្រាមក្នុងចំណីសត្វ១០០kg។ តែក៏អាចយកបន្លែធ្វើជាចំណីបានដែរ គឺអាចយកត្រកួន ឬស្មៅធម្មជាតិកិនឲ្យម៉ដ្ឋលាយជាមួយចំណី។ ហេតុផលដែលគួរដូរឲ្យទាស៊ីបន្លែខ្លះ គឺទាក៏ដូចមនុស្សដែរត្រូវការបន្លែខ្លះដើម្បីសម្រួលដល់ប្រពន្ធ័ រំលាយអាហារ។ ទាអាចស៊ីបន្លែ ២ទៅ៣ដង ក្នុងមួយសប្តាហ៍ ជាការល្អ៕
ដកស្រង់ពីគេហទំព័រ ខ្ទឹម

No comments
Post a Comment