ads

Wednesday, December 28, 2016

ថ្នាំធម្មជាតិដ៏ស័ក្តិសិទ្ធព្យាបាលឫសដូងបាត ដោយមិនចំណាយប្រាក់

# ដំណឹងល្អ  សម្រាប់អ្នកកើតឫសដូងបាតដែលមិនទាន់សម្រេចថាវះកាត់ » ថ្នាំធម្មជាតិដ៏ស័ក្តិសិទ្ធព្យាបាលឫសដូងបាត ដោយមិនចំណាយប្រាក់ ជួយ share ដល់... thumbnail 1 summary

#ដំណឹងល្អ សម្រាប់អ្នកកើតឫសដូងបាតដែលមិនទាន់សម្រេចថាវះកាត់
» ថ្នាំធម្មជាតិដ៏ស័ក្តិសិទ្ធព្យាបាលឫសដូងបាត ដោយមិនចំណាយប្រាក់
ជួយ share ដល់អ្នកកើតជំងឺនេះឲ្យបានដឹងផងដូចជួយធ្វើបុណ្យដែរ!
ដោយក្តីអំណរ ការដឹងគុណដ៏ជ្រាលជ្រៅ និងរួមចំណែកក្នុងសង្គមកម្ពជា ខ្ញុំគប្បីផ្សាយដំណឹងនេះដល់ប្រជាពលរដ្ឋទូទៅបានដឹងដំណឹងល្អនេះ ពិសេសលោកតាលោកយាយ លោកអ៊ំ លោកពូ អ្នកមីង បងប្អូន ដែលខ្វះលទ្ធភាព។ 
ខ្ញុំក៏ដូចជនរួមជាតិមួយចំនួនទៀតដែលធ្លាប់ឆ្លងកាត់គឺជំងឺឫសដួងបាត។ ខ្ញុំធ្លាប់ព្យាបាលតាមរបៀបវេជ្ជសាស្ត្រ២ដង លើកចុងក្រោយបនេះបន្ទាប់ពីខ្ញុំបានចេញពីមន្ទីរពេទ្យ ឈាមនៅតែបន្តធ្លាក់ក្រោយពេលបន្ទោរបង់ដូចមុនខ្ញុំចូលពេទ្យដដែល។ ខ្ញុំពិតជាខកចិត្តណាស់ព្រោះមិនបានដូចបំណងតាមការសន្យារបស់ពេទ្យដែលខ្ញុំធ្លាប់ជឿជាក់។ តែជាព្រះគុណរបស់ព្រះ ដោយការខ្នះខ្នែងរបស់ម៉ាក់ខ្ញុំ ដំណឹងនេះបានឮដល់អ្នកមីងម្នាក់ដែលជាអ្នកជិតខាងរបស់ខ្ញុំនៅស្រុកកំណើតដោយអចេតនា ដំបូងឡើយខ្ញុំមិនជឿទេព្រោះធ្លាប់ចំណាយលើពេទ្យអស់លុយច្រើន តែនេះស្ទើរតែមិនអស់លុយសោះ ក៏គិតថាបើចំណាយលុយច្រើនហើយឈឺទៀតហេតុអ្វីហ៊ានធ្វើ ចុះនេះមានអស់លុយឯណាហើយក៏មិនឈឺទៀតហេតុអ្វីមិនធ្វើតាម? ខ្ញុំក៏សំរេចចិត្តសាកល្បង ដោយសារការសាកល្បងនោះខ្ញុំក៏បានជាសេះស្បើយក្នុងមួយប៉ប្រិចភ្នែកភ្លាមៗ តើលោកអ្នកជឿទេ? ចូរសាកល្បងចុះ! តើអ្វីទៅក៏ពូកែម៉្លេះ? គឺប្រទាលកន្ទុយក្រពើរ!
#វិធីធ្វើ
១.យកប្រទាលកន្ទុយក្រពើរបកសំបកចេញ កោសយកតែចាហួយក្នុង(យកល្អគួរកិននឹងម៉ាស៊ីនទឹកក្រឡុកដើម្បីឱ្យរ៉ាវងាយស្រួលក្នុងការបូម)។អាចសុំគ្នាបានមិនអស់លុយទេ
២.ទិញសឺរ៉ាំងលេខធំបំផុត (តំលៃ1800-2000៛) សំរាប់បូមទឹកសាច់ប្រទាលដែលបានកិនរួច។
៣. គួរគប្បីមានទុយោដែល គេប្រើសំរាបសុងនោម (ដូចបង្ហាញក្នុងរូប) មកកាត់កន្ទុយចោល ហើយផ្នែកក្បាលដែលមានក្បាល២ កាត់១ចេញដោយលៃឱ្យល្មមនឹងរន្តសារាំង (មានរូប) តំលៃប្រហែល 2500៛។
៤.យក gel (ជែល) ល្អិលៗលាបចុងទុយោនោះ និងមាត់ទ្វាធំកន្លែងដែលត្រូវបាញ់បញ្ចូល។ (បើមិនមានទេប្រើទឹកប្រទាលលាបផ្ទាល់តែម្តង។
៥.រុញទុយោនោះចូលមុនសិនសឹមភ្ជាប់សារាំងតាមក្រោយ (អាចរុញចូលរាក់ឬជ្រៅតាមកន្លែងដែលចេញឈាមឬសសៃប៉ោងនោះ)។
៦.បាញ់បញ្ចូលក្នុងទ្វាធំជាការស្រេច។
ចូរធ្វើដូច្នេះ២ឬ៣ដងក្នុង១ថ្ងៃ ម្តង១សឺរ៉ាំង រយៈពេល២-៣ថ្ងៃអ្នកនឹងបានស្បើយ។
ប្រភពអនុវត្តបានផលជាក់ស្តែងពីប្អូនប្រុស៖ Sambath Meas




No comments

Post a Comment