លោកពូ ភោគ សុខ ជាកសិករនៅខេត្តស្វាយរៀង និង ជាដៃគូរការងាររបស់អង្គការ CRS ធ្លាប់បានទទួលជោគជ័យលើការផលិតកូនត្រីទីឡាព្យា តាមរយៈបច្ចេកទេសដូចខាងក្រោម៖
ការរៀបចំស្រះនិងលែងមេពូជ
ការរៀបចំស្រះនិងលែងមេពូជ
លោកពូបានរៀបចំជីកស្រះដែលមានបណ្តោយ ៣០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ជំរៅ ២ម៉ែត្រ ហើយបាចកំបោរ ដាក់ជី អោយទឹកមានពណ៌បៃតងខ្ចី(សំបូរចំណីធម្មជាតិ)។ ក្រោយពេលឃើញទឹកមានពណ៌ល្អហើយ គាត់បានលែងមេពូជត្រីទីឡាព្យាចំនួន ៦០ ក្បាល ដែលក្នុងមួយក្បាលទំងន់ ៣ ខាំ។គាត់ផ្តល់ចំណី កន្ទក់ ក៏ដូចជាចុងអង្ករ ចក កាកសំណល់បន្លែ។ល។
ការដូសកូនត្រី
ការដូសកូនត្រី
ក្រោយពេលលែងមេពូជត្រីចំនួនមួយខែមក គេអាចឃើញមានកូនត្រីហែលតាមមាត់ច្រាំង។ ពេលនោះ លោកពូបានដួសកូនត្រីទាំងនោះចេញពីស្រះ(កូនត្រីកើតបានប្រហែលបួនថ្ងៃ) ទៅផ្សាំក្នុងហាប៉ា ដោយប្រើថ្នងធ្វើពីក្រឡាសំណាញ់។ ការដួសកូនត្រីផ្សាំក្នុងហាប៉ា ធ្វើឡើងរៀងរាល់អាទិត្យ។ ជាមធ្យម ហាប៉ាមានបណ្តោយ ២ ម៉ែត្រ ទទឹង ២ម៉ែត្រ និង ជំរៅមួយម៉ែត្រ ដាក់កូនត្រី ២៤០០ ក្បាល។
ការអោយចំណីត្រី
ការអោយចំណីត្រី
កូនត្រីដែលនៅក្នុងហាប៉ា ត្រូវបានអោយចំណីមួយថ្ងៃ២ដង(ព្រឹក ល្ងាច)។
ចំណីរបស់វាគឺ៖
សណ្តែកសៀងចំនួនបីខាំ ស្ងោរកិនលាយពងមាន់ឆ្អិន ១គ្រាប់ (យកតែពងក្រហម) ហើយច្របាច់វាអោយម៉ដ្ឋ រួចបាចចូលក្នុងហាប៉ាដែលមានផ្ទៃ ៤ម៉ែត្រការេ។ គួរជៀសវាងការដាក់ចំណីច្រើនពេក ដែលអាចនាំអោយទឹកស្អុយ។
ការប្រមូលផល
ចំណីរបស់វាគឺ៖
សណ្តែកសៀងចំនួនបីខាំ ស្ងោរកិនលាយពងមាន់ឆ្អិន ១គ្រាប់ (យកតែពងក្រហម) ហើយច្របាច់វាអោយម៉ដ្ឋ រួចបាចចូលក្នុងហាប៉ាដែលមានផ្ទៃ ៤ម៉ែត្រការេ។ គួរជៀសវាងការដាក់ចំណីច្រើនពេក ដែលអាចនាំអោយទឹកស្អុយ។
ការប្រមូលផល
ក្រោយពេលផ្សាំក្នុងហាប៉ាបាន ២១ ថ្ងៃ កូនត្រីធំធាត់មានប្រវែងពី ៣ ទៅ ៤ សង់ទីម៉ែត្រ និង អាចដួសលក់បាន។ ក្នុងមួយរដូវ(ពីរខែកន្លះ) លោកពូផលិតបានកូនត្រី ២១៨០០ ក្បាល រួចលក់បានតំលៃ ៦០ រៀលក្នុងមួយក្បាល។
សូមបញ្ជាក់ថា កូនត្រីមានប្រវែងពី ៣ ទៅ ៥ សង់ទីម៉ែត្រ ទើបដាក់ចិញ្ចឹមបានល្អ។
អត្ថបទដកស្រង់ចេញពីសៀវភៅ ”មេរៀនពីកសិករ”
No comments
Post a Comment