ads

Wednesday, December 28, 2016

បច្ចេកទេសដាំដំឡូងជ្វាឲ្យបានផលល្អ

ដំឡូងជ្វាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់អ្នក ចែករំលែកបន្តដល់បងប្អូនកសិករយើងផង! - អត្ថបទដោយ៖ អ៊ាង សុផល្លែត Facebook.com/SOP... thumbnail 1 summary
ដំឡូងជ្វាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់អ្នក
ចែករំលែកបន្តដល់បងប្អូនកសិករយើងផង!
- អត្ថបទដោយ៖ អ៊ាង សុផល្លែត
* ការរៀបចំដីដាំ៖
- ជ្រើសដីដែលធូរសោះល្អ មានលាយល្បាយខ្សាច់ និងមមោគ
- ធ្វើការភ្ជួររាស់២-៣ដង ដើម្បីសម្ងាតស្មៅ និងធ្ចើឲ្យដីធូរ
* ការរៀបចំរងដាំ៖
- លើកពូនរងដែលមានទទឹងជិត១ម៉ែត្រ កម្ពស់៣តឹក គម្លាតពីរងនីមួយៗប្រមាណ១ម៉ែត្រ
- កាយជាចង្អូរចន្លោះកណ្តាលបណ្តោយរងនោះ រួចដាក់ជីលាមកគោ និងជីកំប៉ុស្តចូល ហើយលុបវិញ
- យកដើមពូជដំឡូងមកដាំចន្លោះពីគ្នា២តឹក 
* ការថែទាំ៖
- ស្រោចទឹក នៅពេលដែលអ្នកឃើញថាដីមានលក្ខណៈស្ងួតបន្តិច បើនៅខែវស្សាមិនចាំបាច់ស្រោចទឹកញឹកញាប់ពេកនោះទេ
- កាពារមាន់កុំឲ្យចូលកាយក្នុងចំការដែលបណ្តាលឲ្យខូចខាតដំឡូង
- ធ្វើការសម្អាតស្មៅ
- រយៈពេលប្រមាណ៤ខែយើងអាចប្រមូលផលបានហើយ។
* នៅពេលប្រមូលផលយើងមិនត្រូវយកចបជីកនោះទេ
ព្រោះវាអាចបណ្តាលឲ្យប៉ះដាច់មើមដំឡូង។
រូបភាពជាជំនួយក្នុងការស្វែងយល់



No comments

Post a Comment