១. លក្ខណទូទៅរបស់ត្រកួន ត្រកួនជារុក្ខាជាតិត្រូវការពន្លឺថ្ងៃ និងទឹកគ្រាប់គ្រាន់។ វាអាចដុះលូតលាស់លើដីគ្រប់ប្រភេទ ជាពិសេសដី ល្បាយខ្សាច់ដែលមាន ជីជាតិ។ យើងអាចដាំវាបានគ្រប់រដូវទាំងនៅលើដី និងក្នុងទឹក។
តើមានហេតុផលល្អៗអ្វីខ្លះនាំឲ្យយើងដាំត្រកួន?
1. មានជីវជាតិច្រើនសម្រាប់ចិញ្ចឹមរាងកាយ
2. ងាយស្រួលដាំថែទាំ និងងាយស្រួលយកនាំទៅទីផ្សារ
3. ឆាប់បានប្រមូលផល និងប្រមូលផលបានច្រើនដង
4. អាចដាំដុះបានលើដីគ្រប់ប្រភេទ និងគ្រប់រដូវឲ្យតែមានទឹកគ្រប់គ្រាន់
5. ដើមស្លឹកយកទៅធ្វើម្ហូរបានច្រើនមុខនិងមានរស់ជាតិឆ្ងាយសម្រាប់មនុស្សនិងអាចធ្វើជាចំណីសត្វ(ជ្រូក)
6. ងាយស្រួលក្នុងការថែទាំគ្រាប់ពូជ
តើត្រកួនមានសារធាតុអ្វីខ្លះ? វិតាមីនសេ ជួយរក្សាធ្មេញ និងអញ្ចាញធ្មេញឲ្យមានសុខភាពល្អ។ បង្កើនសមត្ថភាពទប់ទល់ ឬភាពផ្សាំង និងជំងឺផ្សេងៗ វិតាមីនបេ ជួយឲ្យសរសៃប្រសាទដំណើរការ និងបង្កើនការរំលាយអាហារ វិតាមីនអា ជួយឲ្យភ្នែកភ្លឺមើលបានច្បាស់ល្អ ជាតិដែក ជួយក្នុងការបង្កើតគ្រាប់ឈាមក្រហម ជាពិសេសស្រ្តីមានផ្ទៃពោះត្រូវញុំាត្រកួនឲ្យបានច្រើន ប្រូតេអ៊ីន ជួយលូតលាស់រាងកាយជាពិសេសសាច់ដុំ កាល់ស្យូម ជាសារធាតុរ៉ែសម្រាប់ជួយឲ្យឆ្អឹង និងធ្មេញរឹងមាំ
២.ការរៀបចំរងត្រួកួន ចង់ឲ្យត្រកួនលូតលាស់បានល្អ យើងត្រវរើសទីកន្លែងដាំ និងធ្វើរងឲ្យបាន ត្រឹមត្រូវស្របតាម រដូវនីមួយៗ
៣.ការជ្រើសរើសទីកន្លែងដាំ ការជ្រើសរើសទីកន្លែងដាំជាការសំខាន់បំផុតដើម្បីជៀសវាងការខូចខាតនិងដើម្បីទទួលបានផលច្រើន។ រដូវប្រាំងជ្រើសរើសទីកន្លែងដាំជិតប្រភពទឹក ដើម្បីងាយស្រួលក្នុងការ ស្រោចស្រពរដូវវស្សាជ្រើសរើសទីកន្លែងដាំនៅលើដីទួលខ្ពស់មិនលិចទឹក។ អ្នកដាំគួរដឹង ត្រួកួនគោកអាចដាំបានគ្រប់រដូវឲ្យតែដីធូមានជីជាតិ និងមានទឹកគ្រប់គ្រាន់ ។
៤ .ការធ្វើរងដាំ · ឧបការណ៍រៀបចំដី និងជីទ្រាប់បាតរង ចប់ជីក ចបកាប រនាស់ដៃ បង្គី · ខ្សែម៉ែត្រ បង្គោលចុងស្រួច ជីកំប៉ុស្ត ជីលាមកសត្វ
៤.១ ការធ្វើរងដាំនៅរដូវវស្សា
1. កាប់ដីហាលរយពេល១០ថ្ងៃ ទុកឲ្យស្ងួតទើបវាយបំបែកដីឲ្យម៉ដ្ឋ។
2. លើករងត្រកួនដែលមានរងទទឹង១ម៉ែត្រកំពស់១តឹកកន្លះទៅ២តឹក បណ្ដោយអាស្រ័យទៅតាមស្ថានភាព ដីវែងឬខ្លី
ហេតុអ្វីត្រូវលើករងឲ្យផុតពីទឹកនៅរដូវវស្សា?
ដើម្បីការពារទឹកដក់ ឬលិចរងពេលមានភ្លៀងធ្លាក់ជោគជាំ។
៤.២ ការធ្វើរងដាំនៅរដូវប្រាំង
1. កាប់ដីហាលតែរយពេល១អាទិត្យ បន្ទាប់មកវាយបំបែកដីឲ្យម៉ដ្ឋ។
2. លើករងដាំដែលមានទទឹង១ម៉ែត្រកំពស់១តឹក និងបណ្តោយអាសសស្រ័យទៅតាមស្ថានភាពដីវែងឬខ្លី
៥. ការដាក់ជីទ្រាបបាត់
1. យកជីកំប៉ុស្ត ឬជីលាមកសត្វផ្សេងៗដែលពុកផុយមករាយពីលើរង។
2. យកចបមកកាប់ជ្រុំៗដីត្រឡប់សារចុះសារឡើង ដើម្បីឲ្យជីចូលទៅក្នុងដី។
3. យករនាស់ដៃមករាស់ដីឲ្យបានស្មើល្អ។
អ្នកដាំគួរដឹង
· ត្រូវវាយជីកំប៉ុស្ត ឬជីអាចម៍គោដែលពុកផុយចំនួន២ទៅ៥គីឡូនៅលើដី១ម៉ែត្របួនជ្រុងុ។
· មិនត្រូវយកជីកំប៉ុស្តទៅចាក់គរចោលនៅលើរង ដោយមិនជ្រុំត្រវឡប់នោះទេ ព្រោះវាធ្វើឲ្យសារធាតុ ចិញ្ចឹមនៅក្នុងជីហើរ ទៅក្នុងខ្យល់។ ដើម្បីឲ្យគ្រាប់ពូជដុះលូតលាសបានល្អ យើងត្រូវយកគ្រាប់ ពូជណាដែលមិនមានជម្ងឺ គ្មានការបំផ្លាញពី សត្វល្អិតនិងមិនទុកយូរឆ្នាំ។
៦. ការរៀបចំគ្រាប់ពូជ សម្ភារសម្រាប់បណ្តុះ និងវត្ថុធាតុដើមសម្រាប់ដាំកូនឈើសម្រាប់ឈូសរង ដាំចង្អេរ ចានដែក ក្រណាត់សម្រាប់ខ្ចប់គ្រាប់ពូជត្រកួន កំទេចចំបើង។
៧.របៀបបណ្ដុះ
1. យកគ្រាប់ពូជមកអុំរោយ និងរើសកំទេចកំទីសំរាមចោល់។
2. ដាក់គ្រាប់ពូជសំដិលហាលថ្ងៃស្រទន់រយៈពេល១ម៉ោង ទៅ ២ ម៉ោង ដើម្បី សម្លាប់មេរោគដែលនៅជាប់និង គ្រាប់។
3. ត្រាំគ្រាប់ពូជនៅក្នុងទឹករយៈពេល១២ម៉ោង(១យប់)
4. ស្រង់គ្រាប់ពូជហើយយកត្រណាត់មកខ្ចប់ និងផ្សើមទឹកឲ្យសើមៗជានិច្ច ។ ផ្អាប់ទុកពី១ទៅ២យប់ដើម្បឲ្យ គ្រាប់ដុះពន្លកទើបយកទៅដាំ។
អ្នកដាំគួរដឹង ត្រូវហាលគ្រាប់ពូជនៅពេលថ្ងៃស្រទន់ គឺចន្លោះពីម៉ោង៨ទៅម៉ោង១១ព្រឹក ។ ហាលគ្រាប់ពូជនៅក្រោមថ្ងៃ ក្តៅខ្លាំងធ្វើឲ្យគ្រាប់ពូជឆ្អិនពេកជាហេតុនាំឲ្យគ្រាប់ ពូជមិនដុះ។
៨.ការសាប់គ្រាប់ ឬ ការដាំ ឆូតកូនចង្អូរកាត់ទទឹងរងជំរៅ១សង់ទីម៉ែត្រនៅរដូវប្រាំងនិង២សង់ទីម៉ែត្រនៅ រដូវវស្សា។
No comments
Post a Comment