ads

Wednesday, December 28, 2016

របៀបផលិតមេផ្សិតចំបើង

ផ្សិត​ចំបើង ​មាន​មនុស្ស​ជាច្រើន​ចូល​ចិត្ត​ទទួល​ទាន​ មាន​គេស្គាល់​ជាង​ផ្សិត​ផ្សេងៗ​ទៀត អស់​រយៈ​ពេល​ជាយូរ​មកហើយ។​ ផ្សិតភាគច្រើន​ដុះ​នៅ​... thumbnail 1 summary

ផ្សិត​ចំបើង ​មាន​មនុស្ស​ជាច្រើន​ចូល​ចិត្ត​ទទួល​ទាន​ មាន​គេស្គាល់​ជាង​ផ្សិត​ផ្សេងៗ​ទៀត អស់​រយៈ​ពេល​ជាយូរ​មកហើយ។​
ផ្សិតភាគច្រើន​ដុះ​នៅ​លើ​វត្ថុ​ធាតុដើម​ ដែល​ជាកាក​សំណល់​កសិកម្ម​ ដូចជា​ ចំបើង​ ជញ្ជ្រាំង​ស្រូវ គ្រប់​ប្រភេទ​ អាចម៍រណារ​ កំប្លោក​ក្រៀម​ កាកអំពៅ​ ស្លឹកចេកក្រៀម​ សំបក​គ្រាប់ឈូក​ ដើម​សណ្ដែក​សៀង សណ្ដែក​បាយ។​ហេតុនេះ ​ផ្សិត​មិនទាមទារ​ឲ្យ​មាន​ទុន​ច្រើន​ទេក្នុងការ​បណ្ដុះ​នោះ។​
នៅប្រទេស​កម្ពុជា​នា​ពេលបច្ចុប្បន្ននេះ​ ដំណាំ​ផ្សិតចំបើង​ ទើប​តែរីក​សាយ​ភាយក្នុង​អំឡុង ប៉ុន្មាន​ឆ្នាំនេះ កាលពីមុន​ប្រជាពលរដ្ឋ​ខ្មែរ និយម​ដកផ្សិត​ពីទីវាល​ ឬក្នុង​ព្រៃ​មកបរិភោគ​ ជាហេតុ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព ​តែឥឡូវនេះ ​គាត់​បាន​បង្វែរ​ពីការរុក​រក​នៅក្នុង​ព្រៃ​មក​ធ្វើការ​ដាំដុះវិញ។​
ហើយភាគច្រើន​នៃការ​ដាំដុះរ​បស់គាត់​ ធ្វើ​តាម​យថាផល​ ដោយ​ពុំមាន​បច្ចេកទេស​ ឬការ​ពិសោធន៍​ស្រាវជ្រាវ ​ដើម្បី​ឲ្យការ​បណ្ដុះ​ទទួលបាន​ទិន្នផល​ខ្ពស់​ និង​ តម្រូវការ​របស់​ទីផ្សារ​ទេ។​
ប៉ុន្តែទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ ការ​បណ្ដុះ​ផ្សិតចំបើង​ទាមទារ​នូវបច្ចេកទេស​ ការពិសោធន៍​ ស្រាវជ្រា​វ​ដើម្បីឲ្យ​ការបណ្ដុះ​ទទួលបាន​ទិន្នផល​មួយ​សម​ស្រប​ទៅ​តាម​តម្រូវការ។​ ជា​មួយ​គ្នា​នេះ មេផ្សិត​មាន​តួ​នាទី​ដ៏​សំខាន់​​ ដើម្បី​​ឲ្យការ​បណ្តុះ​ផ្សិត​ចំបើង​បានទិនផល​ខ្ពស់៕
វាគ្មិន៖ ​លោក ​ចាវ ​ប៉េងណាំ​ នាយក​ប្រតិបត្តិ​នៃអង្គការ​អភិវឌ្ឍន៍​កសិកម្ម​ធម្មជាតិកម្ពុជា​

No comments

Post a Comment